[ខ្សែភាពយន្ត]: Red 2 (2o13)

Vuthdara Huy | 8/05/2013 10:47:00 AM |


Retired C.I.A. agent Frank Moses reunites his unlikely team of elite operatives for a global quest to track down a missing portable nuclear device.
Release: 19 July 2013
Length: 1 Hour 10 Mins
Genre: Action | Comedy | Crime
Starcast: Bruce Willis, John Malkovich, Helen Mirren


ទាញយកភាគទី១
ទាញយកភាគទី២

ប្រភេទ:

Blogger Tips and TricksLatest Tips And TricksBlogger Tricks
វិទ្យាសាស្ត្រកាន់តែវិវឌ្ឍទៅមុខស្របពេល​ដែល​ជម្ងឺ​ថ្មីៗ​បាន​កើត​ឡើង​កាន់​តែ​ច្រើន​ឡើងៗ ហើយ​ជម្ងឺ​ទាំង​នោះ​ទៀត​សោត​សុទ្ធ​សឹង​ជា​ជម្ងឺ​កាច​សាហាវ​ដែល​ពិភព​លោក​មិន​ធ្លាប់​បាន​ជួប​ពី​មុន​មក ដែល​កាល​ពី​ពេល​កន្លង​ទៅ​យើង​ធ្លាប់​បាន​ឃើញ​ជម្ងឺ​មួយ​ចំនួន​រួច​ទៅ​ហើយ​ដូច​ជា ផ្ដាសាយ​បក្សី ផ្ដាសាយ​ជ្រូក​ជា​ដើម ដែល​បាន​បង្ក​អោយ​មាន​ភាព​ចលាចល​ពាស​ពេញ​ពិភព​លោក។ សម្រាប់​ពេល​បច្ចុប្បន្ន​នេះ​វិញ​ក៏​មាន​ជម្ងឺ​ដ៏​កាច​សាហាវ​មួយ​ថ្មី​ផ្សេង​ទៀត​ដែល​មាន​ឈ្មោះ​ជា​ផ្លូវ​ការ​ជា​ភាសា​អង់គ្លេស​ថា EBOLA ខ្មែរ​យើង​ហៅ​ថា​ជម្ងឺ​ស៊ី​សាច់​មនុស្ស ដែល​វា​បាន​សម្លាប់​មនុស្ស​អស់ 729 នាក់​កាល​ពី​ពេល​ថ្មីៗ​កន្លង​ទៅ ក្នុង​នោះ​រាប់​បញ្ចូល​អ្នក​ឆ្លង​ជម្ងឺ​នេះ​ចំនួន​ប្រមាណ 1323 នាក់​ផ្សេង​ទៀត​ដោយ​គិត​មក​ដល់​ថ្ងៃ​ទី 31 ខែ កក្កដា ឆ្នាំ 2014។ តើអ្វីទៅគឺជាជម្ងឺ EBOLA? Ebola ឬជម្ងឺស៊ីសាច់មនុស្សនោះ​គឺ​ជា​ក្រុម​នៃ​មេរោគ​ម្យ៉ាង​ដែល​ធ្វើ​អោយ​ស្បែក​មនុស្ស​យើង​ងាប់ កើត​ជម្ងឺ​គ្រុន ដែល​ក្លាយ​មក​ពី​ពាក្យ “Hemorrhagic fever” មាន​ន័យ​ថា​វា​ជា​មេរោគ​ដែល​ធ្វើ​អោយ​មាន​ការ​ហូរ​ឈាម​ខាង​ក្នុង និង​ខាង​ក្រៅ​ខ្លួន​ប្រាណ​មនុស្ស វា​នឹង​រាត​ត្បាត​ពេញ​ខ្លួន​ប្រាណ​មនុស្ស​ចាប់​ពី​រយៈពេល 8 ថ្ងៃ​ទៅ 21 ថ្ងៃ ដោយ​បង្ក​អោយ​ខ្លួន​ប្រាណ​មនុស្ស​ចុះ​ខ្សោយ​កម្លាំង​ទ្រុត​ទ្រោម ឈឺ​ក និង​ឈឺ​ក្បាល​ជា​ដើម សម្រាប់​ដំណាក់​កាល​ដំបូង។ ជាង​នេះ​ទៅ​ទៀត​នៅ​អំឡុង​ពេល​មេរោគ​ទាំង​នោះ​កំពុង​រាត​ត្បាត​វា​នឹង​ធ្វើ​អោយ​គ្រលៀន​របស់​យើង​ចុះ​ខ្សោយ​យ៉ាង​ខ្លាំង ពិសេស​បំផុត​គឺ​ដំណើរ​ការ​ថ្លើម​របស់​យើង​នឹង​ខុស​ប្រក្រតី ហើយ​ធ្វើ​អោយ​ហូរ​ឈាម​ក្នុង និង​ក្រៅ​ខ្លួន ព្រម​ទាំង​បង្ក​ទៅ​ជា​ជម្ងឺ​ឆ្លង​ចាប់​ពី 50% ទៅ 90% ដែល​ពុំ​ទាន់​មាន​ថ្នាំ​ព្យាបាល​នៅ​ឡើយ។ តើជម្ងឺ EBOLA មកពីប្រទេសណា? ជម្ងឺស៊ីសាច់មនុស្សនេះមិនមែនទើប​តែ​ល្បី​កាល​ពី​ពេល​ថ្មីៗ​នោះ​ទេ តែ​វា​បាន​លេច​ចេញ​ពត៌មាន​កាល​ពី​លើក​ដំបូង​កាល​ពី​ខែ មិនា មក​ម៉្លេះ​ដោយ​វា​ត្រូវ​បាន​គេ​រក​ឃើញ​ថា​បាន​កើត​ឡើង​នៅ​ឯ​ប្រទេស​ផ្សេងៗ​គ្នា​ចំនួន 3 គឺ Sierra Leone, Liberia និង Guinea ត្រូវ​បាន​ឆ្លង​ជម្ងឺ​នេះ​នៅ​តាម​ព្រំ​ប្រទល់​ប្រទេស​នីមួយៗ។ សប្ដាហ៍​នេះ​មាន​របាយ​ការណ៍​មួយ​បាន​ប្រាប់​អោយ​ដឹង​ថា​មាន​បុរស​ម្នាក់​បាន​ជិះ​យន្តហោះ​ចេញ​ពី​ប្រទេស Liberia ទៅ​ប្រទេស Nigeria បន្ទាប់​មក​គាត់​បាន​ស្លាប់​នៅ​ទី​នោះ​តែ​ម្ដង តែ​បុរស​ស្លាប់​នោះ​ពុំ​ទាន់​បាន​ប្រាប់​អោយ​ដឹង​ថា​មាន​ពាក់​ព័ន្ធ​នឹង​ជម្ងឺ ហើយ​ធ្វើ​អោយ​ឆ្លង​គេ​ឆ្លង​ឯង​នៅ Nigeria នោះ​ទេ។ ក្នុង​នោះ​មាន​ជន​ជាតិ​អាមេរិច​កាំង 2 នាក់​ផ្សេង​ទៀត​ត្រូវ​បាន​ឆ្លង​ជម្ងឺ​ Ebola នេះ​ហើយ​ពួក​គេ​នឹង​ត្រៀម​បញ្ចូន​ចេញ​ពី​សហរដ្ឋ​អាមេរិច​នា​សប្ដាហ៍​ក្រោយ​ចៀសវាង​ការ​ឆ្លង​រាល​ដាល​ដល់​អ្នក​ដទៃ។ តើជម្ងឺ EBOLA ឆ្លងតាមរបៀបណាខ្លះ? ជម្ងឺស៊ីសាច់មនុស្សនេះអាចឆ្លងបានយ៉ាង​ងាយ​ស្រួល​បំផុត​តាម​រយៈ​ឈាម​របស់​អ្នក​កើត​ជម្ងឺ ក៏​ដូច​ជា​ភាព​កខ្វក់​នៃ​ឧបករណ៍​ប្រើ​ប្រាស់​ពេទ្យ ដែល​ពុំ​បាន​សម្លាប់​មេរោគ​បាន​ត្រឹម​ត្រូវ​ល្អ ហើយ​អ្នក​ដែល​ឆ្លង​ជម្ងឺ​នេះ​ភ្លាម​នឹង​មិន​មាន​រោគ​សញ្ញា​អ្វី​គួរ​អោយ​កត់​សំគាល់​ឡើយ​បើ​ទោះ​បី​ជា​ពិនិត្យ​ក៏​មិន​ឃើញ​អ្វី​ដែរ លុះ​ត្រា​ណា​តែ​ជម្ងឺ​នោះ​ចាប់​ផ្ដើម​រាត​ត្បាត​ពាស​ពេញ​ខ្លួន​ប្រាណ​ទើប​អាច​ដឹង​ថា​មាន​ជម្ងឺ Ebola។ វា​ក៏​ជា​សំណាង​មួយ​ដែរ ដែល​ជម្ងឺ​ដ៏​កាច​សាហាវ​នេះ​ពុំ​អាច​ឆ្លង​តាម​ខ្យល់​បាន បើ​ឆ្លង​បាន​មែន​នោះ​ពិភព​លោក​នឹង​មាន​មហា​គ្រោះថ្នាក់​ដ៏​ធំ​ជាក់​ជា​មិន​ខាន​គេច​មិន​រួច​ឡើយ។ តើជម្ងឺ EBOLA មានប្រភពមកពីណា? ជម្ងឺដ៏គួរអោយខ្លាចនេះត្រូវបានគេដាក់​ឈ្មោះ​អោយ​ពី​ទន្លេ​មួយ​ឈ្មោះ Ebola មាន​ទីតាំង​ស្ថិត​នៅ​ក្នុង​ប្រទេស Congo ដែល​មាន​ទីតាំង​ស្ថិត​នៅ​ជិត​ប្រទេស​ទាំង 3 ដែល​បាន​រៀប​រាប់​ខាង​លើ​ហើយ​មេរោគ​នោះ​ទៀត​សោត​ត្រូវ​បាន​រក​ឃើញ​តាំង​ពី​ឆ្នាំ 1976 មក​ម៉្លេះ វា​បាន​សម្លាប់​មនុស្ស​នៅ​តំបន់​នោះ​អស់ 151 នាក់ និង​ឆ្លង 280 នាក់។ ទីតាំង​ជម្ងឺ​ដ៏​ធំ​ជាង​គេ​បំផុត​ត្រូវ​បាន​គេ​សន្និដ្ឋាន​ថា​នៅ​ក្នុង​ព្រៃ​ដែល​ឆ្លង​ពី​សត្វ​ព្រៃ​ទៅ​មនុស្ស​តាម​រយៈ​ការ​ប្រមាញ់​សត្វ ឬ​ស៊ី​សាច់​សត្វ​ព្រៃ​ជា​ដើម បន្ទាប់​ពី​ឆ្លង​ទៅ​មនុស្ស​ហើយ​នោះ វា​ងាយ​ស្រួល​ឆ្លង​ពី​មនុស្ស​មួយ​ទៅ​មនុស្ស​មួយ​ខ្លាំង​ណាស់​បើ​ទោះ​បី​ជា​នៅ​ជិត​គ្នា​ក៏​ដោយ។ មក​ទល់​នឹង​ថ្ងៃ​នេះ​មាន​មនុស្ស 2361 នាក់​ហើយ​បាន​ឆ្លង​ជំងឺ​នេះ​ដោយ​រាប់​គិត​ចាប់​ពី​ឆ្នាំ 1976 មក​ក្នុង​នោះ​មាន 1548 នាក់​ត្រូវ​បាន​ស្លាប់​ដោយ​សារ​មេរោគ​ចង្រៃ​ទាំង​នោះ។

សំណុំបែបបទទំនាក់ទំនង

Name

Email *

Message *